ខ្មែរប៉ុស្ដិ៍ Close

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ផ្នែក​សម្ភព​ និង​ថែទាំ​ទារក​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក យុន​ ហ្យុន​ជុល​ តំណាង​អគ្គ​រដ្ឋ​ទូត​សាធារណៈ​រដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​ លោក ម៉ក់​ រ៉ា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​លោក ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បានអញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ផ្នែក​សម្ភព​ និង​ថែទាំ​ទារក​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​អំណោយ​របស់​ប្រជាជន​សាធារណៈ​រដ្ឋ​កូរ៉េ​ ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ តាម​រយៈ​មូលនិធិ​ KOFIH ( Korea Foundation For International HealthCare )។

ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​ លោក​វេជ្ជបណ្ឌិត​ គីម​ សាំង​យុន​ ប្រធាន​គម្រោង​ KOFIH ប្រចាំ​ប្រទេស​កម្ពុជា​ ប្រតិភូ​អមដំណើរ​ សមាជិក​ សមាជិកា​ ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ លោក​ស្រី​ គណៈ​អភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ ប្រធាន​អនុ​ប្រធាន​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ មន្ត្រី​រាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​សិក្សា​នុសិស្ស​ជា​ច្រើន​នាក់​ទៀត​ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក្នុង​ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​៕

អត្ថបទទាក់ទង