ខ្មែរប៉ុស្ដិ៍ Close

សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគម្រោងវិនិ យោគនានារបស់ឥណ្ឌានៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 20
សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគម្រោងវិនិ យោគនានារបស់ឥណ្ឌានៅកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគម្រោងវិនិ យោគនានារបស់ឥណ្ឌានៅកម្ពុជា

សម្តេចប្រធានព្រឹទ្ធ សភាកម្ពុជា គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ឥណ្ឌានៅកម្ពុជា ដើម្បីផល ប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក ជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែង តាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានឯកភាពចំពោះការស្នើសុំរបស់ភាគីឥណ្ឌាដែលបង្ហាញបំណងចង់មកវិនិយោគលើវិស័យសុខា ភិបាល ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ជំទាវឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជា ជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែម ទៀត។ ជាពិសេសបន្តជួយជំរុញនូវការវិនិយោគទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជាជនឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀត បន្ទាប់ពីបញ្ចប់វិបត្តិកូវីដ-១៩។ នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សរណៈយោគយល់គ្នា ហើយបន្ទាប់ពីឯកសារទាំង នេះ ត្រូវបានផ្តល់សច្ចាប័នរួចហើយ ព្រឹទ្ធសភានៅតែលើកទឹកចិត្ត និងគាំទ្រឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានអរគុណចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបង្ហាញការគាំទ្រ ចំពោះគម្រោងនានារបស់ឥណ្ឌានៅ កម្ពុជា ។ លោកជំទាវសន្យាថា នឹងជួយជំរុញអ្នកវិនិយោគនិងភ្ញៀវទេសចរឥណ្ឌា ឱ្យមកកម្ពុ ជាកាន់តែច្រើន ខណៈកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ឥណ្ឌា ជាមិត្តភក្តិ និងដៃគូដ៏ល្អរឹងមាំក្នុងក្របខណ្ឌអាស៊ាន ជាពិសេសស្របតាមគោល នយោបាយទិសបូព៌ារបស់សាធារណរដ្ឋឥណ្ឌា។

សូមបញ្ជាក់ថា កម្ពុជា-ឥណ្ឌាកំពុងតែរៀបចំនូវកិច្ចព្រម ព្រៀង សន្ធិសញ្ញា អនុស្សរណៈយោគយល់គ្នាមួយចំនួន និងកំពុងតែពិភាក្សាគ្នាយ៉ាងមមាញឹក ហើយព្រឹទ្ធសភានឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការចុះហត្ថ លេខាលើសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សរណៈទាំង អស់នោះ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ព្រមទាំងត្រៀមខ្លួន ដើម្បីចូលរួមផ្តល់យោបល់ អនុម័តផ្តល់សច្ចាប័នសម្រាប់ឱ្យប្រទេសទាំងពីរយកទៅអនុវត្ត សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិផង និងជាមូលដ្ឋានក្នុងការរួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងនៅក្នុងតំបន់ និងអន្តរជាតិផង៕

អត្ថបទទាក់ទង