ខ្មែរប៉ុស្ដិ៍ Close

ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 68
ប្រធានព្រឹទ្ធសភាកម្ពុជា  អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បត៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក អូ ណាក់យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាស ដែលលោកត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា។

លោក សាយ ឈុំ បានថ្លែងថា ឯកអគ្គរដ្ឋទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោកបានបន្តថា ព្រឹទ្ធសភា ក្រសួង ស្ថាប័ននានា និងរូបលោកផ្ទាល់ បានត្រៀមខ្លួនរួមសហការជិតស្និទ្ធ ជាមួយស្ថានទូតកូរ៉េ ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសនិងប្រជាជនទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិ្តរបស់ប្រទេសទាំង២ផងដែរ។

ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បាន ប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកម្មការទូតដ៏ឧត្តុងឧត្តមនៅកម្ពុជា៕

អត្ថបទទាក់ទង