ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ ចុះជួបសំណេះសំណាល និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 7

នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្ត និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងសំណេះសំណាលសួរសុខទុក្ខជាមួយគណៈកម្មាធិការ សសយក ស្រុក និងឃុំទាំង១១។ដោយមានការចូលរួមពីលោក តឹក ពិសិដ្ឋ អភិបាលរងស្រុកកំពង់រោទិ៍ លោក លោកស្រីជាសមាជិកក្រុមការងារ សសយក ចុះជួយស្រុក លោក លោកស្រីគណៈកម្មាធិការ សសយក ស្រុក និងឃុំ។

លោក តូច ប៉ូលីវ៉ា បាននាំយកនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន សសយក និងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត មកសំណេះសំណាលសួរសុខទុក្ខដល់ យុវជន សសយក។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំបូកសរុបការងារនេះដែរ លោក តូច ប៉ូលីវ៉ា បានដោះស្រាយ នូវបញ្ហាប្រឈម សំណូមពរដែលបងប្អូនយុវជន សសយក បានជួបប្រទះ និងបានសំណូមពរ កំណត់ទិសដៅជូនដល់សមាជិក សមាជិកាដែលបានចូលរួមនាថ្ងៃនេះមានដូចខាងក្រោម៖

១. សូមបន្តអនុវត្តសកម្មភាពរបស់គណៈកម្មាធិការ សសយក ស្រុក ឃុំ ភូមិ និងពង្រីកវិសាលភាពនៃការអនុវត្តការងារកាន់តែទូលាយ ពិសេសសកម្មភាពមនុស្សធម៌ និងការងារសង្គម ។

២. ពង្រីកសមាជិកភាពបន្ថែមទៀត ព្រមទាំងពង្រឹងសមាជិកភាពដែលមានស្រាប

៣. បន្តចុះកម្មវិធីចុះអប់រំផ្សេងៗដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

៤. បន្តអនុវត្តនូវសសរស្តម្ភទាំង៩របស់ សសយក

៥. យកចិត្តទុកដាក់ចំពោះ សមាជិក សមាជិកា ដែលមានភាពខ្វះខាត ដោយផ្តល់ឱកាសផ្តល់សិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកការងារផ្តល់ជូន ដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ និងមូលដ្ឋាន។

អត្ថបទទាក់ទង