ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន
ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុមអនាម័យក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន កាកសំណល់នានា និងណែនាំដល់អ្នកលក់ដូរ និងម៉ូតូកង់បីដែលតែងតែចតនៅលើផ្លូវ
ឱ្យចេញពីទីតាំងខាងមុខមន្ទីរពេទ្យខេត្ត និងជាប់របងវិទ្យាល័យស្វាយរៀង។ ក្រុមការងារបាននាំគ្នាកើបយកសំរាម កាកសំណល់ផ្សេងៗ ដាក់លើរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនម៉ៅការដឹកសំរាមចេញ បានស្អាតល្អ ៕