ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តស្វាយរៀងអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន GOMI RECYCLE នៅសាលាខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 10
អភិបាលខេត្តស្វាយរៀងអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន GOMI RECYCLE នៅសាលាខេត្តស្វាយរៀង អភិបាលខេត្តស្វាយរៀងអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន GOMI RECYCLE នៅសាលាខេត្តស្វាយរៀង

ស្វាយរៀង៖​ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត ដោយមានការចូលរួមលោកនាយកទីចាត់ការរដ្ឋបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន GOMI RECYCLE នៅសាលាខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្តាប់របាយការណ៍ការងាររបស់ក្រុមហ៊ុន GOMI Recycle កន្លងមក។ វឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃសំរាមនៅក្នុងខេត្ត។ ការរៀបចំផែនការត្រៀមនាំយកនូវរថយន្តដឹកសម្រាមមកខេត្តស្វាយរៀង និងទិសដៅការងារបន្តមួយចំនួនទៀត

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកលោកអភិបាលខេត្តមកជូនដល់លោក លោកស្រី និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន GOMI Recycle ដែលបានបង្កើតរោងចក្រកែច្នៃ នៅក្នុងខេត្តស្វាយរៀង។ ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕

អត្ថបទទាក់ទង