ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៩នាក់ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៩នាក់ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៩នាក់ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៩នាក់មានជនជាតិខ្មែរ ២៩នាក់, ជនជាតិចិន៥នាក់ និងជនជាតិវៀតណាម៥នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ គឺស្ត្រីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិន៣នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់ ៕

អត្ថបទទាក់ទង