ខ្មែរប៉ុស្ដិ៍ Close

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពឆ្លើយតបនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពឆ្លើយតបនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពឆ្លើយតបនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពឆ្លើយតបនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ដោយផ្តោតលើ៖ ១- ការអនុវត្តវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣- ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចំងាយ និង៤- ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វិធានការទាំងអស់នេះ បានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំ តាមរូបភាពការអប់រំតាមបែបចម្រុះ មានន័យថា សិស្សានុសិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចំងាយផង និងធ្វើស្វ័យសិក្សាផង ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចំងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចំងាយតាមបែបប្រពៃណី ដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ដែលបានសហការជាមួយក្រសួងស្ថាប័ន ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដូចជាការរៀបចំផលិតនិងផ្សព្វផ្សាយវីដេអូ បង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី ទទក២ និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន នៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ និងអនុញ្ញាតឱ្យបើកឡើងវិញជាដំណាក់កាលៗ ដែលប្រការនេះអាចធានាបានទាំងសុវត្ថិភាព សុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀនសូត្ររបស់សិស្សានុសិស្ស និស្សិតរហូតដល់ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទទាក់ទង