ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ចូលមកជួយអភិវឌ្ឍន៍ វិស័យកសិ-ពាណិជ្ជកម្មកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 40
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ចូលមកជួយអភិវឌ្ឍន៍ វិស័យកសិ-ពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ចូលមកជួយអភិវឌ្ឍន៍ វិស័យកសិ-ពាណិជ្ជកម្មកម្ពុជា

អនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) ក្នុងគោលបំណងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្មនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុនជប៉ុនមួយនេះ នឹងក្លាយជាដៃគូសម្រាប់អភិវឌ្ឍន៍ផលិតកម្មកសិ-ពាណិជ្ជកម្ម នៅកម្ពុជា ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន ពិសេសដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្ម តាមគំរូអាជីវកម្ម ប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល។

ឯកឧត្តម បន្តថា ក្រុមហ៊ុន សហគ្រាស ធុនតូច និងមធ្យម និងក្រុមកសិករផលិត នឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែង សម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។

ក្រុមហ៊ុន Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូ ចំនួន១៦ក្រុមហ៊ុន។

ក្រុមហ៊ុននេះ បានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណ និងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕

អត្ថបទទាក់ទង