ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា ត្រង់ចំណុចហាមឃាត់ចាកចេញពីកម្ពុជា

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 494
ព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា ត្រង់ចំណុចហាមឃាត់ចាកចេញពីកម្ពុជា ព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា ត្រង់ចំណុចហាមឃាត់ចាកចេញពីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកនៃម្ពុជា បានប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។

នៅក្នុងព្រះរាជក្រឹត្យ មាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយហើយលើកលែងបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅពេលនេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម សុខា ទទួលបានការលើកលែងទោសម្តងរួចមកហើយ។ តែប្រោសព្រះរាជទានទោសកាលនោះ គឺសម្រាប់តែការជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំប៉ុណ្ណោះ តែទោសហាមឃាត់ចេញក្រៅប្រទេស និងការហាមឃាត់ធ្វើនយោបាយមិនត្រូវបានលើកលែងនោះឡើយ។

តែព្រះរាជទានលើកលែងទោសនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការទូលថ្វាយពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រះមហាក្សត្រ បានបញ្ចប់ការហាមឃាត់សម្រាប់ការចេញទៅក្រៅ ប្រទេស។ ដូច្នេះនៅពេលនេះ លោក កឹម សុខា នៅតែទោសមួយទៀតប៉ុណ្ណោះ គឺទោសហាមឃាត់ធ្វើនយោបាយ៕

អត្ថបទទាក់ទង