ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ប្រកាសឱ្យរៀបចំប្រឡងប្រណាំងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
ក្រសួងទេសចរណ៍ប្រកាសឱ្យរៀបចំប្រឡងប្រណាំងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍ប្រកាសឱ្យរៀបចំប្រឡងប្រណាំងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសឱ្យរៀបចំប្រឡងប្រណាំងការអនុវត្ត វិធានសុវត្ថិភាព ទេសចរណ៍ សំដៅក្រើនរំឭកជាប្រចាំដល់អាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការ ឱ្យចូលរួមបង្ការ ការពារ រក្សាទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរដែលធ្វើដំណើរ កម្សាន្តនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់។

សេចក្តីប្រកាសរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថា ការប្រឡងប្រណាំងនេះ នឹងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ចូលរួមជា កាតព្វកិច្ចក្នុងចលនាការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

ឯកឧត្តម បន្តថា អ្នកចូលរួម នឹងត្រូវឆ្លងកាត់ការពិនិត្យ និងវាយតម្លៃលើរបាយការណ៍ ប្រចាំខែពីក្រុមការងារជំរុញ និងតាមដានការអនុវត្តសុវត្ថិភាពទេសចរណ៍រាជធានី ខេត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការផ្តល់ពិន្ទុ កម្រិត“ល្អប្រសើរ” ចាប់ពី៩០ពិន្ទុឡើងទៅ ដើម្បីទទួលបានជាជ័យលាភី។

ឯកឧត្តម មានប្រសាសន៍ថា ការប្រឡងប្រណាំងនេះ ដើម្បីលើកទឹកចិត្តដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ មានថ្នាក់រាជធានី ខេត្ត និងថ្នាក់ ក្រុង ខណ្ឌ ដែលបានចូលរួម អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១នេះ៕

អត្ថបទទាក់ទង