ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋបន្តអនុវត្តគម្លាតសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូរីដ១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ កីឡា - សុខភាព 51
ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋបន្តអនុវត្តគម្លាតសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូរីដ១៩ ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋបន្តអនុវត្តគម្លាតសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូរីដ១៩

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២០នេះ បានចេញសេចក្តីក្រើនរំលឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់លើកទីពីរ នៃការចម្លងវីរុសកូរីដ ១៩ នៅកម្ពុជា។ ការក្រើនរំលឹកនេះ គឺបន្ទាប់ពីក្រសួងសុខា ភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ មួយករណីទៀត នាំចូលពីប្រទេសបារាំង។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័តដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរក ម្សាន្តនានា ឬក៏មានការជួបជុំគ្នាច្រើនជាដើម ដោយមិនបានឬក៏ភ្លេចខ្លួន ក្នុងការបន្តអនុវត្តវិធានការការពារខ្លួនពី ការចម្លងវីរុសកូវីដ-១៩។ ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩បែបនេះរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាពសាធារណៈ ដែលអាចនឹងកើតមានឡើងនូវការចម្លងរោគក្នុង ចំណោមក្រុមមនុស្ស នៅទីកន្លែងណាមួយ នៅពេលណាមួយ និងនៅកាលៈទេសៈណាមួយ ហើយដែលអាចឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។

ដើម្បីបញ្ចៀសពីហានិភ័យ ដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតមានឡើងនូវរលកទីពីរនៃ ការចម្លងវីរុសដ៏កាចសាហាវនេះ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល សូមធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ «ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខ ភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តន៍វិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច (ដោយលាងដៃដោយប្រើទឹកស្អាតជាមួយនឹងសាប៊ូ ឬអាល់កុល ឬទឹកដែលលាដដៃ ឱ្យបានញឹកញាប់) ការប្រើប្រាស់ម៉ាស់ (ក្នុងករណីចាំបាច់) កន្សែង ឬក្រមាំ ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ និងការរក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។ ទោះជានៅទីណាក៏ដោយ។

ក្រសួងសុខាភិបាល បន្តថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការ ណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វ ផ្សាយកន្លងទៅនេះ ដើម្បីធានាថា មិនមានការចម្លងវីរុសកូវីដ-១៩ នៅទីតាំងហាងរបស់ខ្លួន៕