ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាដាច់ណាត់មិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ អូមីក្រុង ព្យាបាលនៅផ្ទះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 52
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាដាច់ណាត់មិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ អូមីក្រុង ព្យាបាលនៅផ្ទះឡើយ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាដាច់ណាត់មិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ អូមីក្រុង ព្យាបាលនៅផ្ទះឡើយ

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់មិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី អូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ លើកលែងតែក្រុមគ្រួសារមន្រ្តីទូត ហើយសម្តេចតេជោ ក៏បានបញ្ជាក់ថាសូម្បីសម្តេចក៏ត្រូវព្យាបាលនៅមន្ទីរពេទ្យដែរក្នុងករណីដែលសម្តេចត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាវិញឆ្លងមេរោគអូមីក្រុង។ សម្តេចបានថ្លែងដូច្នេះនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលយើងត្រូវប្រុងប្រយ័ត្នគឺនៅតាមព្រលានយន្តហោះនានា និងពលករមកពីប្រទេសថៃ ដោយសារប្រភេទមេរោគអូម៉េក្រុងនេះមានតែករណីនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ករណីឆ្លងមេរោគអូម៉េក្រុងនៅកម្ពុជាមានចំនួន៩៤ករណី ដែលបានព្យាបាលជាសះស្បើយមួយចំនួនហើយ ប៉ុន្តែករណីឆ្លងនៅប្រទេសថៃវិញមានចំនួនជាង២ពាន់ករណីហើយដែលជារឿងយើងគួរឱ្យព្រួយបារម្ភសម្រាប់ពលករខ្មែរយើងនៅប្រទេសថៃ៕

អត្ថបទទាក់ទង