ខ្មែរប៉ុស្ដិ៍ Close

ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ប្រមាណ ៦ពាន់នាក់នៅថ្ងៃនេះ ដែលជាចំនួនដ៏ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ប្រទេសនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 53
ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ប្រមាណ ៦ពាន់នាក់នៅថ្ងៃនេះ ដែលជាចំនួនដ៏ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ប្រទេសនេះ ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ប្រមាណ ៦ពាន់នាក់នៅថ្ងៃនេះ ដែលជាចំនួនដ៏ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ប្រទេសនេះ

ការកើនឡើងនៃការឆ្លងកូវីដ-១៩ថ្មីនេះ គឺត្រូវបានគេលើកឡើងថា មួយផ្នែកមកពីការបន្ធូរបន្ថយការរឹតត្បិតនៅទូទាំងប្រទេស និងការបើកអោយជើងហោះហើរនានាដំណើរការឡើងវិញពីសំណាក់រដ្ឋាភិបាលទីក្រុង New Delhi ។

បើទោះបីជាការរឹតត្បិតនៅក្នុងប្រទេសត្រូវបានដាក់កាលពីថ្ងៃទី ២៥ ខែមីនា និងបានបន្តរហូតដល់ថ្ងៃទី ៣១ ខែឧសភា ក្ដី ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសបន្ធូរបន្ថយការរឹតត្បិតមួយចំនួនដើម្បីស្ដារសេដ្ឋកិច្ចវិញខ្លះៗ ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងសរុបចំនួន 120,532 នាក់ និងស្លាប់ចំនួន 3,605 នាក់ ៕

អត្ថបទទាក់ទង