ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1303
    ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនៅកម្ពុជានោះទេ។

    អ្នកជាសះស្បើយទាំង ២នាក់នោះរួមមាន៖

    ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយ ក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ២៖ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន ៣៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់។ សម្រាប់ករណីឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» រកឃើញសរុបចំនួន ៤១នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៣២នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ៩នាក់៕

    អត្ថបទទាក់ទង