ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 19

ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់រួចហើយ មុនពេលចូលដល់មន្ទីរពេទ្យ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖៥៥នាទីព្រឹក។

នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់រួចហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ ស្លាប់ដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

អត្ថបទទាក់ទង