ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក្រោមលក្ខខណ្ឌបន្ទាន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក្រោមលក្ខខណ្ឌបន្ទាន់ ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក្រោមលក្ខខណ្ឌបន្ទាន់

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

យោងតាមសេចក្តីប្រកាសអនុញ្ញាតរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijng Institute ot Biological Product Co., Ltd. របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorisaton) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ៦០០,០០០ដូស (Sinopharm) ជំហានដំបូង នៃចំនួនសរុប ១,០០០,០០០ដូស ដែលជាជំនួយរបស់មិត្តចិន នឹងដឹកជញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយលោកបានកំណត់យកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រៅពីនោះ ក៏នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀតចាក់វ៉ាក់សាំងនេះផងដែរ៕