ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ខេត្ត ៥០លានរៀល ដល់ខេត្តកម្ពុជាចំនួន៧ ជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ ហើយបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករដែលត្រឡប់មកវិញ ក្រោយផ្ទុះកូវីដជាង៥០០ករណីនៅខេត្តរបស់ថៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ខេត្ត ៥០លានរៀល ដល់ខេត្តកម្ពុជាចំនួន៧ ជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ ហើយបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករដែលត្រឡប់មកវិញ ក្រោយផ្ទុះកូវីដជាង៥០០ករណីនៅខេត្តរបស់ថៃ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ខេត្ត ៥០លានរៀល ដល់ខេត្តកម្ពុជាចំនួន៧ ជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ ហើយបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករដែលត្រឡប់មកវិញ ក្រោយផ្ទុះកូវីដជាង៥០០ករណីនៅខេត្តរបស់ថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News។

បើតាមលោកស្រី យក់ សម្បត្តិ, ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។

លោកស្រី យក់ សម្បត្តិ បានបន្តទៀតថា តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ-១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសថៃបានឲ្យដឹងថា ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៥១៦ករណីត្រូវបានរកឃើញ ក្រោយពីការធ្វើតេស្តដែលរួមមានទាំងពលករចំណាកស្រុកចំនួន ១,១៩២នាក់។ ករណីថ្មីៗទាំងនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងក្នុង​សហគមន៍​៤​ករណី ដែលត្រូវបានរកឃើញនៅផ្សារលក់បង្គារមួយកន្លែងក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយករណីដំបូងបំផុតជាស្រ្តីវ័យ៦៧ឆ្នាំម្នាក់ ដែលជាអ្នកលក់នៅក្នុងផ្សារ៕

អត្ថបទទាក់ទង