ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រារព្ធខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះយ៉ាងធំនៅវិមានឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រារព្ធខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះយ៉ាងធំនៅវិមានឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រារព្ធខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះយ៉ាងធំនៅវិមានឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលជាថ្ងៃខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះ នឹងមានរៀបចំពិធីបុណ្យមួយយ៉ាងធំ មានទាំងសិល្បៈលេងកម្សាន្ត និងបាញ់កាំជ្រួច៣យប់៣ថ្ងៃ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងពិធីបុណ្យខួប២០ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះនោះ នឹងត្រូវធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ និងមានការតាំងពិព័រណ៍ស្តង់លក់ផលិតផលនានា ជាពិសេសសិល្បករ សិល្បការិនីក៏អាចសម្រាកនៅសណ្ឋាគារផ្កាយប្រាំនៅទីនោះផងដែរ។ លោកបានបន្តថា កម្ពុជាមានសន្តិភាព ២០ឆ្នាំមកហើយដែលកើតឡើងដោយសារនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិខ្មែរ ឈប់បង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដែលលោកបានគិតថា មិនអាចប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបានទេ គឺមានតែការចរចានយោបាយតាមរយៈនយោបាយឈ្នះៗនេះឯង៕

អត្ថបទទាក់ទង