ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី០៤ ខែធ្នូ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី០៤ ខែធ្នូ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី០៤ ខែធ្នូ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ-១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

សូមជម្រាបថា អ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់៕

អត្ថបទទាក់ទង