ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ និងពុំមានអ្នកជាសះស្បើយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ កីឡា - សុខភាព 60
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ និងពុំមានអ្នកជាសះស្បើយនោះទេ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ២នាក់បន្ថែមទៀតគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ និងពុំមានអ្នកជាសះស្បើយនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់បន្ថែមទៀត ដែលជាករណីនាំចូល ស្របពេលដែលមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទាំង២នាក់នោះ  រួមមាន៖

  1. បុរសជនជាតិហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ រីឯអ្នកដំណើរផ្សេងទៀតចំនួន ៧៦នាក់ដែលបានរួមដំណើរជាមួយបុរសខាងលើ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅសណ្ឋាគារ ២កន្លែងក្នុងរាជធានីភ្នំពេញ។
  2. បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ អ្នកដែលបានរួមដំណើរជាមួយនិងបុរសខាងលើមាន ៦២នាក់ ដោយពួកគេត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅសណ្ឋាគារ ៣កន្លែងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៣៥៩នាក់ (ស្ត្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥២នាក់ ៕

សូមអាននូវសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖