ខ្មែរប៉ុស្ដិ៍ Close

    ប្រព័ន្ធឆ្លងកាត់គយអាស៊ានត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1120
    ប្រព័ន្ធឆ្លងកាត់គយអាស៊ានត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធឆ្លងកាត់គយអាស៊ានត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការ

    ភ្នំពេញថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០​ – ប្រព័ន្ធឆ្លងកាត់គយអាស៊ានតាមប្រព័ន្ធអនឡាញ (ACTS) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពន្លឿនពាណិជ្ជកម្មទំនិញតាមដងផ្លូវក្នុងតំបន់អាស៊ីអាគ្នេយ៍។

    កាលពីក្នុងឆ្នាំ ២០១៧ បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានកំណត់គោលដៅភ្លោះនៃការកាត់បន្ថយថ្លៃដើមប្រតិបត្តិការពាណិជ្ជកម្ម ១០ភាគរយនៅក្នុងឆ្នាំ ២០២០ និងបង្កើនពាណិជ្ជកម្មផ្ទៃក្នុងប្លុកនេះឱ្យបានទ្វេដងក្នុងរវាងឆ្នាំ ២០១៧ និងឆ្នាំ ២០២៥ ។ ACTS ត្រូវបានបង្កើតឡើងដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ ដែលអនុញ្ញាតឱ្យអាជីវកម្មដាក់សេចក្តីប្រកាសតាមប្រព័ន្ធអនឡាញដោយផ្ទាល់ទៅកាន់អាជ្ញាធរគយអាស៊ាន និងតាមដានចលនាទំនិញរបស់ពួកគេពីតាំងពីការផ្ទុករហូតដល់ការដឹកជញ្ជូន។

    ដោយត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសហភាពអ៊ឺរ៉ុប ACTS កំពុងធ្វើឱ្យមានភាពងាយស្រួលនៃការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ដែលធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។

    បន្ទាប់ពីមានការសាកល្បងនៅក្នុងប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមរួចមក បច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។

    ការអនុវត្តដោយជោគជ័យដំបូងបង្អស់នៃប្រព័ន្ធ ACTS ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣-២៤ ខែតុលានៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងធ្វើដំណើរចេញពីប្រទេសសិង្ហបុរីឆ្លងកាត់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសថៃ។

    ប្រព័ន្ធនេះនឹងមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ ហើយអាស្រ័យទៅលើតម្រូវការអាជីវកម្មក្រោយមកទៀត វាអាចត្រូវបានពង្រីកទៅដល់ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។

    លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានបាននិយាយថា «ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញក្នុងតំបន់។ ខ្ញុំជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយជាឧបករណ៍ដ៏ប្រសើរបំផុតក្នុងការលើកកម្ពស់បណ្តាញពាណិជ្ជកម្ម និងផលិតកម្មរបស់អាស៊ាន ក៏ដូចជាបង្កើតទីផ្សារបង្រួបបង្រួមសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់ខ្លួន»។

    លោកបាននិយាយបន្ថែមថា «ACTS ក៏អាចជួយគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត ដើម្បីពន្លឿនចលនាឆ្លងកាត់នៃការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង និងឧបករណ៍ការពារផ្ទាល់ខ្លួននៅក្នុងរដ្ឋជាសមាជិកផងដែរ»៕

    អត្ថបទទាក់ទង