កម្ពុជា បានចូលរួមយ៉ាងសកម្មដើរតួនាទីជាកណ្ដាលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
កម្ពុជា បានចូលរួមយ៉ាងសកម្មដើរតួនាទីជាកណ្ដាលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កម្ពុជា បានចូលរួមយ៉ាងសកម្មដើរតួនាទីជាកណ្ដាលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ ដែលនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ មានការអញ្ជើញចូលរួមពីអនុរដ្ឋមន្ត្រី អគ្គលេខាធិការ ក្រសួងការពារជាតិ និងមន្ត្រីអមដំណើរមកពីបណ្តាប្រទេសប្រទេសអាស៊ានជាច្រើនរូប។

កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នេះដឹកនាំដោយលោក ប៉ាក ចា មីន អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងសន្ទរកថាថ្លែង បើកកិច្ចប្រជុំ លោក ប៉ាក ចា មីន អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ និង ចូលរួមក្នុងវេទិកាកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល។

ជាបន្ទាប់មកទៀត កិច្ចប្រជុំ ក៏បានតាមដានស្តាប់សន្ទរកថារបស់អគ្គលេខាធិការអចិន្ត្រៃយ៍ ក្រសួងការពារជាតិថៃ ក្នុងនាមជា ប្រធានអាស៊ាន ដោយបានលើកឡើងអំពីចំណងមិត្តភាព រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំក៏បានតាមដានស្តាប់បទឧទ្ទេសនាមស្តីអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ និងអំពីទស្សនៈសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិនាពេលអនាគតដោយសាធារណរដ្ឋកូរ៉េផងដែរ។

នៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នាឱកាសនោះនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទអន្តរាគមន៍ លើប្រធានបទចំនួនពីរ រួមមាន លទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ និង វិធានការពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងការគំរាមកំហែង ភេរវកម្ម។

នៅក្នុងប្រជុំនោះដែរ ក៏មានប្រទេសមួយចំនួនបានចូលរួមធ្វើបទអន្តរាគមន៍ ដូចជា ប្រទេស ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និង ម៉ាឡេស៊ី ដោយបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសរៀងៗខ្លួន ជាមួយ សាធារណរដ្ឋកូរ៉េ នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នាពេលនោះ លោក នាង ផាត បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត នីកូឡាស រឺហ្គាន់ តំណាងប្រចាំតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក របស់បារាំង ដែលក្នុងជំនួបនាពេលនោះ បានផ្ដោតទៅលើសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ និងការចូលរួមប្រតិបត្តិការរក្សាសន្តិភាព។

តាមរយៈជំនួបនោះ លោក នាង ផាត បានបញ្ជាក់ជូនភាគីបារាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងនៅក្នុងតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងបារាំង ដែលបារាំងបានជួយដល់កងរាជអាវុធហត្ថ និងសាលានាយទាហានសកម្មត្មាតពង។

លោក នាង ផាត បានថ្លែងអំណរគុណចំពោះបារាំងដែលបានចាត់ទុកថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ដើរតួនាទី ជាកណ្ដាល របស់អាស៊ាន និងចូលរួមចំណែកក្នុងសកម្មភាពរបស់អាស៊ានជាពិសេសភាពលេចធ្លោរនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង