ខ្មែរប៉ុស្ដិ៍ Close

គ្រីស្ទបរិស័ទកម្ពុជា ចេញសេចក្ដីណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 82
គ្រីស្ទបរិស័ទកម្ពុជា ចេញសេចក្ដីណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» គ្រីស្ទបរិស័ទកម្ពុជា ចេញសេចក្ដីណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

គ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ឆ្នាំ២០២០។ សេចក្ដីណែនាំបានឲ្យដឹងថា ដោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឥឡូនេះជំងឺកូវីដ-១៩ ត្រូវរាជរដ្ឋាភិបាលកំពុងដាក់ការសង្ស័យ មានការរាតត្បាតចូលសហគមន៍ជាច្រើនមានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលក្រសួងសុខាភិបាល កំពុងធ្វើការស្រាវជ្រាវ ករណីពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ខាងលើ។

គ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ សូមចូលរួមអនុវត្តការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងសូមផ្អាកការជួបជុំ ដូចជា ការថ្វាយបង្គំការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗជាបណ្តោះអាសន្ន ចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅរហូតដល់មានការប្រកាសឲ្យមានការជួបជុំឡើងវិញចំពោះរាជធានីភ្នំពេញខេត្តសៀមរាប និងខេត្តប្រឈមខ្លាំង ដោយធ្វើការថ្វាយបង្គំតាមផ្ទះនិងតាមអនឡាយ (online) មិនឲ្យលើសពី២០នាក់។

ចំពោះខេត្តនានា ក្រៅពីរាជធានី-ខេត្តដែលបានបញ្ជាក់ខាងលើត្រូវអនុវត្តដូចខាងក្រោម៖
* អនុវត្តតាមសេចក្តីណែនាំជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬរដ្ឋបាលខេត្តដែលតាំងនៅ ឬការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
* សូមធ្វើការផ្អាក ការជួបជុំ ការថ្វាយបង្គំ ការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការឆ្លងដោយយថាហេតុណាមួយ។
* សូមធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗមិនឲ្យលើសពី២០នាក់ ឬតាមអនឡាញ (Online) ឬនៅតាមផ្ទះរៀងៗខ្លួនដោយអនុវត្តខ្ជាប់ខ្លួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
គ្រីស្ទបរិស័ទកម្ពុជា បានបន្ថែមទៀតថា ទទួលបានសេចក្តីណែនាំនេះសូមព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្ទបរិស័ទគ្រប់គណៈនិកាយ អនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត។

ក្នុងករណី ដែលមានបញ្ហាទាក់ទង នឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំ វិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត។ សូមយកឱកាសនេះ ដើម្បីថ្វាយបង្គំ អធិស្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសម្រាប់ប្រទេសជាតិយើង រួចផុតពីជំងឺឆ្លងកូវីដ-១៩នេះ គ្រប់ពេលវេលាដែលអាចធ្វើបាន៕

អត្ថបទទាក់ទង