ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៧៥០នាក់ អ្នកឆ្លងថ្មី ៦៦០នាក់ និងអ្នកស្លាប់ ៧នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1077
    កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៧៥០នាក់ អ្នកឆ្លងថ្មី ៦៦០នាក់ និងអ្នកស្លាប់ ៧នាក់កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៧៥០នាក់ អ្នកឆ្លងថ្មី ៦៦០នាក់ និងអ្នកស្លាប់ ៧នាក់

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៦០នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧៥០នាក់ និងអ្នកស្លាប់ចំនួន ៧នាក់។

    ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ៣៤នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

    សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦,៩៨៩នាក់, អ្នកជាសះស្បើយចំនួន ១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន ១៩០នាក់៕

    អត្ថបទទាក់ទង