ខ្មែរប៉ុស្ដិ៍ Close

តុលាការបារាំងកំណត់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បើកសវនាការលើសំណុំរឿងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
តុលាការបារាំងកំណត់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បើកសវនាការលើសំណុំរឿងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ តុលាការបារាំងកំណត់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បើកសវនាការលើសំណុំរឿងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តុលាការប្រទេសបារាំងទើបតែបានកំណត់ថ្ងៃ បើកសវនាការលើបណ្តឹងបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រី នៅម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ ហើយសវនាការនេះ អាចនឹងប្រើពេល២ ម៉ោងកន្លះ។ លោក បានរម្លឹកថា សំណុំ រឿងនេះបានប្តឹងនៅតុលាការបារាំងតាំងពីឆ្នាំ២០១៩។ គ្រាន់តែសំណុំរឿង មួយនេះប្រើពេលដល់ទៅ៣ ឆ្នាំ ទើបអាចបើកសវនាការបាន។ ដូច្នេះ រឿងអីបរទេសមួយចំនួនចង់ឲ្យការកាត់ក្តីនៅកម្ពុជាឲ្យបានឆាប់បើយើងគ្មានលទ្ធភាពទៅបង្ខំតុលាការបារាំងក៏ យើងមិនអាចមកបង្ខំតុលាការនៅកម្ពុជាបានដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ដែលពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ប្តឹងទណ្ឌិត សម រង្ស៊ី ដែលមាន សញ្ជាតិបារាំងពីបទបរិហារកេរ្តិ៍ នេះជាបណ្តឹងដោយសារតែទណ្ឌិត សម រង្ស៊ីចោទប្រកាន់គ្មានមូលដ្ឋាន ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នករៀបចំគម្រោងសម្លាប់ លោកនាយឧត្តមសេនីយ៍ ហុក ឡង់ឌី ។ សំណុំ រឿងនេះ ក៏ត្រូវបានកូនប្រុសលោក ហុក ឡង់ឌី គឺ លោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលហើយដាក់ពាក្យប្តឹងទណ្ឌិតសមរង្ស៊ី នៅតុលាការបារាំងផងដែរ៕

អត្ថបទទាក់ទង