ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធធ្វើការសម្រួលបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលជាស្រ្តីឲ្យមានសេរីភាពទ្បើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធធ្វើការសម្រួលបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលជាស្រ្តីឲ្យមានសេរីភាពទ្បើងវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធធ្វើការសម្រួលបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលជាស្រ្តីឲ្យមានសេរីភាពទ្បើងវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹក និងជំរុញឱ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោសឱ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យត្រូវពិនិត្យសម្រួលព្យួរទោស ដោះលែងដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។ លោកបានបន្តថា គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឱ្យពួកគាត់បានទៅផ្ទះវិញ៕

អត្ថបទទាក់ទង