ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ

ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំង អស់កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២នាក់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយនៅពេលនេះ បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នក ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៧នាក់ (ស្មើនឹង ៩៨.៤៥% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២នាក់។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង