ខ្មែរប៉ុស្ដិ៍ Close

គិតត្រឹមថ្ងៃទី១៩ តុលា មានអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងចំនួន២៥នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
គិតត្រឹមថ្ងៃទី១៩ តុលា មានអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងចំនួន២៥នាក់ គិតត្រឹមថ្ងៃទី១៩ តុលា មានអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងចំនួន២៥នាក់

គិតត្រឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ មានអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងចំនួន២៥នាក់និងជម្លៀសប្រជាជន ជាង៣ម៉ឺននាក់ទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជនប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ និងមានប្រជាជនស្លាប់ ចំនួន២៥នាក់ ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា មានរាជធានី-ខេត្តចំនួន១៩ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តមមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕

អត្ថបទទាក់ទង