ក្រសួងសារធារណការជូនដំណឹង ស្ដីពីការផ្អាកបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ ៥០C
នាល្ងាចថ្ងៃព្រហស្បត្តិ៍ទី១១ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញនូវសេចក្ដីជូនដំណឹងមួយស្ដីពីការផ្អាកបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ ៥០C ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ ។
ក្រសួងបានបញ្ជាក់ថា៖ «ដោយពិនិត្យឃេីញថាកម្ពស់ទឹកទន្លេ បាននិងកំពុងកេីតឡេីងជាបន្ទបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វេីអោយកំណាត់ផ្លូវជាតិលេខ ៥០C ចាប់ពីចំណុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ផ្ដេីមលិច និងហូរកាត់ផ្លូវដោយកន្លែងៗ ដែលអាចបង្កអោយមានការខូចខាត ដោយអន្លេី និងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលយានយន្តគ្រប់ប្រភេទនៅតែបន្តការធ្វេីចរាចរណ៍ឆ្លងកាត់។
ដេីម្បីការពារសុវត្ថិភាពដល់ការធ្វេីដំណេីរ និងបញ្ជៀសគ្រោះថ្នាក់ដែលកេីតឡេីងជាយថាហេតុ សូមធ្វេីការផ្អាកជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍លេីកំណាត់ផ្លូវ ៥០C ចាប់ពីចំណុចផ្លូវកែងកង្កែប ឃុំច្រណូក ស្រុកកំពង់លែងរហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទេីបបេីកឲ្យដំណេីរការវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ និងប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលទឹកជំនន់នេះ៕»
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងលម្អិត៖