ខ្មែរប៉ុស្ដិ៍ Close

សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នគរគំនិត 24
សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង។ នេះបើតាមលិខិតសម្តេចក្រឡាហោម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតនេះ សម្តេចក្រឡាហោម បានសរសេរថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង»។

សម្តេចក៏បានយកឱកាសនេះថ្លែងអំណរគុណដោយស្មោះចំពោះសមានចិត្តដ៏សប្បុរស និងការយកចិត្តទុក ដាក់ពីសំណាក់សប្បុរសជនគ្រប់ទិសទី ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា មធ្យោបាយ និងស្បៀង អាហារ ដើម្បីចូលរួមចំណែកដោះស្រាយ និងជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះ។ កាយវិការដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមកនៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិដ៏ គួរឱ្យសោកស្ដាយ នឹងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខេត្ត។

ក្នុងស្មារតីនេះ សម្តេចក្រឡាហោម សូមជំរុញលើកទឹកចិត្តគណៈបញ្ជាការឯកភាពគ្រប់ លំដាប់ថ្នាក់ អាជ្ញាធរដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្តចូលរួមចំណែកកាន់តែផុលផុស ថែមទៀតក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ចុងបញ្ចប់នៃលិខិត សម្តេចក្រឡាហោម ស ខេង បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់កម្រិត អាជ្ញាធរដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់ សម្តេចក្រឡាហោម ស ខេង៖

អត្ថបទទាក់ទង