ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញក្តីសង្ឃឹមលើការរីកចំរើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 42
លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញក្តីសង្ឃឹមលើការរីកចំរើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញក្តីសង្ឃឹមលើការរីកចំរើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីការចាប់ផ្តើម អាណត្តិការងាររបស់លោក Patrick Murphy នៅកម្ពុជា។ លោកក៏បានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការងាររបស់ឯកឧត្តមនឹងនៅតែបន្តរីកចំរើនបន្ថែមទៀត។ លោកមានប្រសាសន៍ បែបនេះនារសៀលថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបពិភាក្សាការ ងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរ ដ្ឋអាមេរិកប្រ ចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបទៅនឹងប្រសាសន៍ស្វាគមន៍របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ចំពោះទំនាក់ទំនងជារួមរបស់ប្រទេសទាំងពីរ លោក Patrick Murphy ក៏បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តការល្អទៅលើចំណុចពីរគឺទី១ទៅលើស្ថាប័នអនុវត្តច្បាប់ និងទី២ទៅលើវិស័យសុខភាពសាធារណៈ។

ទន្ទឹមនឹងនេះលោក Patrick Murphy ក៏បានលើកឡើងផងដែរថា ឆ្នាំនេះគឺជាឆ្នាំនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះស្ថានទូតអាមេរិកក៏នឹងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗដើម្បីបន្តជំរុញនឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទទាក់ទង