សម្តេចនាយករដ្ឋមន្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី អញ្ជើញធ្វើជាអធិបតី ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានសហប្រតិបត្តិការរវាងកម្ពុជា និងចិន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើហិរញប្បទានសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។