ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ស្បែកជើងផ្ទាត់ សម្រាប់រដ្ឋមន្ត្រីកាលឆ្នាំ១៩៨០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 67

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក បានបង្ហោះរូបថតស-ខ្មៅ មួយសន្លឹក ដែលលោកបានឲ្យដឹងថា ថតនៅឆ្នាំ១៩៨០ ពោល គឺ ១ឆ្នាំក្រោយផ្តួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៩។

នៅក្នុងរូបថតស-ខ្មៅនេះ មានមនុស្សបីនាក់ រួមទាំងលោកនាយករដ្ឋមន្ត្រីកាលពីវ័យក្មេង ក្នុងសម្លៀកបំពាក់អាវសដៃខ្លី ខោពណ៌ប្រផេះជើងប៉ាត់ ពាក់ស្បែកជើងផ្ទាត់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេស។

បើតាមលោកនាយករដ្ឋមន្ត្រី រូបថតមួយសន្លឹកនេះ មានន័យគ្រប់គ្រាន់អាចឲ្យយើងធ្វើការប្រៀបធៀបកម្ពុជាសម័យឆ្នាំ១៩៨០ និងកម្ពុជាបច្ចុប្បន្ន។

សំណេរក្នុងទំព័រហ្វេសប៊ុកនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា “ថ្ងៃនេះខ្ញុំបានឃើញរូបថតខ្ញុំដោយចៃដន្យដែលរូបថតនេះខ្ញុំមិនដែលឃើញសោះ។ ខ្ញុំនៅចាំបានថា ខ្ញុំទៅលេងផ្ទះមិត្តរបស់ខ្ញុំគឺ​ ឯកឧត្តម​ ស៊ិន សុង​ ដែលពេលនោះគាត់ជាអនុរដ្ឋក្រសួងមហាផ្ទៃ ឯខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេសនាឆ្នាំ១៩៨០។ ស្បែកជើងផ្ទាត់សម្រាប់រដ្ឋមន្រ្តី វ័យក្មេងនាសម័យនោះបានបន្សល់ទុកអោយយើងធ្វើការប្រៀបធៀបនាពេលបច្ចប្បន្ននេះ”

អត្ថបទទាក់ទង