ខ្មែរប៉ុស្ដិ៍ Close

គម្រោង​ស្រូវ​សត្វ​ត្រយង បាន​ពង្រីក​ខ្លួន​មកកាន់​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ជោគជ័យ​នៅ​ព្រះវិហារ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ មុខរបរ 42
គម្រោង​ស្រូវ​សត្វ​ត្រយង បាន​ពង្រីក​ខ្លួន​មកកាន់​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ជោគជ័យ​នៅ​ព្រះវិហារ​ គម្រោង​ស្រូវ​សត្វ​ត្រយង បាន​ពង្រីក​ខ្លួន​មកកាន់​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ជោគជ័យ​នៅ​ព្រះវិហារ​

​ក្រោយពី​ជោគជ័យ​ខេត្តព្រះវិហារ និង​បន្ត​យកទៅអនុវត្ត​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៩ គម្រោង​ស្រូវ​ត្រយង (Ibis Rice Scheme) នេះ បាន​ពង្រីក​ខ្លួន​មកកាន់​ដែន​ជ​កម្រ​ក​សត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ចេញពី​ទីវាល​ស្រែ​ត្រយង ស្ថិតនៅ​ក្នុងភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ថ្មីៗ​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើកឡើងថា ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម​សូម​គាំទ្រ ចំពោះ​គោលការណ៍ និង​លក្ខខណ្ឌ​ដែល​គម្រោង​ស្រូវ​ត្រយង បានដាក់​ចេញ​ឱ្យ​ប្រជាកសិករ​មក​អនុវត្ត និង​គោរព​តាម ជាមួយនឹង​ការទទួល​ទិញស្រូវ​ពី​កសិករ​មកវិញ​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ ក្នុង​ចន្លោះ​ពី​១,២០០​រៀល ទៅ​១,៧០០​រៀល ទៅតាម​ប្រភេទ​ស្រូវ​នីមួយៗ​។​

​លោក​បាន​បន្តថា ដើម្បី​ទទួលបាន​តម្លៃ​ទីផ្សារ​ខ្ពស់​លើសពី​ទីផ្សារ​នេះដែរ គឺ​តម្រូវឱ្យ​កសិករ ដែលជា​សមាជិក​ស្រូវ​ត្រយង អនុវត្តតាម​គោលការណ៍​សំខាន់ៗ ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការគោរព​លើ​បរិស្ថាន ការពារ​ធនធានធម្មជាតិ រួមមាន​ទី​១៖ គឺ​ត្រូវ​ដាំ​ស្រូវ​ដោយ​គោរព​ទៅតាម​គោលការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ឬក៏​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​មួយចំនួនទៀត​លើ​ការដាំដុះ​របស់​ពួកគាត់​, ទី​២៖ គឺ​ការគោរព​ទៅនឹង​គោលការណ៍​ដាំ​ដុះ​ដែលមាន​បច្ចេកទេស​ដោយ​មានការ​បង្ហាត់បង្រៀន​ពី​សំណាក់​អង្គការ WCS មន្ត្រី​ជំនាញ​របស់​អង្គការ WCS និង​ដៃគូ ដើម្បី​ធ្វើឱ្យ​ស្រូវ​ដែល​ដាំ​ដុះ​ទាំងអស់នោះ គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​តាម​ការកំណត់​និយាម​ទទួល​ទិញ​ពី​ប្រទេស​អ្នកបញ្ជា​ទិញ​ស្រូ​ង​ត្រយង​នេះ​, ទី​៣៖ ប្រជាកសិករ ដែល​បាន​ដាំ​ស្រូវ​ត្រយង ត្រូវ​ប្រើប្រាស់​ដី​ដែល​មិនមែន​បាន​ពី​កាប់​ទ​ន្រា​ន​កាន់កាប់​ដីព្រៃ​នោះទេ ដែលជា​ចំណុច​ហាមឃាត់​ដាច់ខាត និង​ទី​៤៖ ប្រជាកសិករ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ គឺ​ត្រូវតែ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​។ ដូច្នេះ តាម​លក្ខខណ្ឌ​នៃ​គម្រោង​ទាំង​៤​នេះ គឺ​បានធ្វើ​ឱ្យមាន​ភាពល្អប្រសើ​រ​ឡើង នូវ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បន្តថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​អនុវត្ត​គម្រោង​ស្រូវ​ត្រយង នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចំនួន​៣​ភូមិ គឺ​ភូមិ​ពូរ​ចារ​, ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រាល កាលពី​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​នៃ​គម្រោង​សាកល្បង មានតែ​ប្រជាកសិករ​ចូលរួម​តែ​២៩​គ្រួសារ ប៉ុន្តែ រហូតមកដល់​ឆ្នាំ​២០២០ ប្រជាកសិករ បាន​ចូល​ជា​សមាជិក​មាន​ចំនួន​៧៨​គ្រួសារ កត្តា​ដែល​ជំ​រុញឱ្យ​ពួកគាត់​ចូលរួម​ក្នុង​គម្រោង​នេះ ព្រោះ​គាត់​បាន​សម្លឹង​មើលឃើញ​ពី​សារៈប្រយោជន៍​របស់​គ​ម្រោ​ង​ស្រូ​ង​ត្រយង ដែល​ធ្វើឱ្យ​ពួកគាត់​លក់​ស្រូវ​បាន​ថ្លៃ ដោយ​គ្រាន់តែ​គោរព​តាម​គោលការណ៍​ដែល​កំណត់ដោយ​អង្គការ WCS លើ​កិច្ចការងារ​រក្សា​ឱ្យបាន​ការពារ​បរិស្ថាន ធនធានធម្មជាតិ និង​សត្វព្រៃ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្ថែមថា ក្រោយពី​ប្រជាកសិករ បាន​ចូលរួម​ក្នុង​គម្រោង​ស្រូវ​ត្រយង​នេះ មក​នៅក្នុង​ដីស្រែ​របស់​ពួកគាត់ មាន​សំឡេង​កូន​ក្អាត់​យំ កង្កែប ព្រមទាំង​មាន​ត្រី​ទៀតផង ខណៈដែល​ពីមុន​ពួកគាត់​បាន ប្រើប្រាស់​ថ្នាំ ដើម្បី​សម្លាប់​ស្មៅ ឬ​សត្វល្អិតៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ជាដើម​។ ត្រង់ចំណុច​នេះ ឯកឧត្តម​សន្មត​ថា​វា​ជា​ជោគជ័យ​មួយ​ក្នុងការ​អនុវត្ត​គម្រោង​ស្រូវ​ត្រយង ដោយ​បង្កប់​ដោយ​លក្ខខណ្ឌ​សំខាន់ៗ​ចំនួន​៤ ដែល​ផ្សារភ្ជាប់​ជាមួយ​ការការពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម​សូម​សម្តែង​នូវ​ការ​អរគុណ​ដល់​អង្គការ WCS ជាមួយ​អង្គការ​ដៃគូ​ដែល​បាន​យក​គម្រោង​នេះ​មក​អនុវត្ត​ជាមួយ​ប្រជាកសិករ ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ការរីកចម្រើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ​ឯកឧត្តម ក៏បាន​ស្នើ​សុំឱ្យ​អង្គការ WCS ពង្រីក​គម្រោង​ស្រូវ​ត្រយង​នេះ ទៅកាន់​តំបន់​ផ្សេងៗ​ទៀត ដែលមាន​តំបន់ការពារធម្មជាតិ ដែល​អង្គការ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ពង្រីក​ការផលិត​ស្រូវ​សរីរាង្គ ជាពិសេស​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការពារ​បរិស្ថាន ដែល​ចំណុច​ទាំងនេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ឬ​ការផ្តល់​មុខរបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ជាដើម​។​

​បើតាម​លោក កែន សេរី​រដ្ឋា នាយក​កម្មវិធី​ប្រចាំ​ប្រទេស នៃ​អង្គការ WCS ឬ​សមាគម​អភិរក្ស​សត្វព្រៃ នៅ​កម្ពុជា បាន​ថ្លែងថា ការអនុវត្ត​គម្រោង​រេ​ដ​បូក ដែល​ត្រូវ​យកមកអនុវត្ត​នៅ​ប្រទេស​កម្ពុជា គឺ​ចង់បង្ហាញ​ពិភពលោក​ឱ្យឃើញថា ទោះបី​មាន​របាយការណ៍ ឬ​ការចុះ​ព័ត៌មាន​ជាច្រើន បាន​ផ្សព្វផ្សាយ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​។​ល​។ និង ។​ល​។ ហ្នឹង ប៉ុន្តែ តាមរយៈ​ការអនុវត្ត​បាន​នូវ​គម្រោង​រេ​ដ​បូក​នេះ បានបង្ហាញ​ដល់​អន្តរជាតិ​ថា ប្រទេស​កម្ពុជា ពិតជា​មានលទ្ធភាព​ការពារ​ព្រៃឈើ​នេះ​បាន​ជាដើម​៕

អត្ថបទទាក់ទង