ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រាក់បៀវត្សមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធមិនត្រូវបានដំឡើងនោះទេសម្រាប់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រាក់បៀវត្សមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធមិនត្រូវបានដំឡើងនោះទេសម្រាប់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រាក់បៀវត្សមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធមិនត្រូវបានដំឡើងនោះទេសម្រាប់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវរក្សាទុកនូវប្រាក់បៀវត្សដដែលនៅឆ្នាំ២០២១ខាងមុខនេះ ដោយសារតែវិបត្តិកូវីដ-១៩ ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដោយឡែកសម្រាប់ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅតែទទួលបានដដែល។

លើសពីនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដំឡើងប្រាក់ចូលនិវត្តន៍របស់អតីតយុទ្ធជនយើងដើម្បីកុំឱ្យមានគម្លាតឆ្ងាយគ្នាពេករវាងអ្នកដែលចូលនិវត្តន៍មុននិងអ្នកចូលនិវត្តន៍ក្រោយ៕

អត្ថបទទាក់ទង