ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១នាក់ និងអ្នកព្យាបាលជាសះស្បើយ ២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១នាក់ និងអ្នកព្យាបាលជាសះស្បើយ ២នាក់ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១នាក់ និងអ្នកព្យាបាលជាសះស្បើយ ២នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១នាក់ ដែលជាអ្នកដំណើរមកពីប្រទេសនេប៉ាល់ និងព្យាបាលជាសះស្បើយចំនួន ២នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងជំងកូវីដ-១៩ថ្មីនេះ ជាបុរសជនជាតិនេប៉ាល់ អាយុ៣៧ឆ្នាម ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅថ្ងៃដែលមកដល់កម្ពុជា បុរសនេប៉ាល់រូបនេះ បានធ្វើតេស្តដោយទទួលបានលទ្ធផល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។ លទ្ធផលនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយអ្នកជំងឺនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ដោយឡែកសម្រាប់ករណីជាសះស្បើយវិញ អ្នកជាសះស្បើយទាំង២នាក់រួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវី១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុរសជនជាតិអាមេរិកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៣០៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនយន៩នាក់៕

អត្ថបទទាក់ទង