ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 28
ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃ ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃ

ខេត្ត ព្រះសីហនុ៖ លោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីទេសចរណ៏ ខេត្តព្រះសីហនុបានអោយដឹងថា ក្នងឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល ០៥ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ២០២០) ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ មានសរុបប្រមាណ ១១៦,៥២៩នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ១១១,៦៥១នាក់ ស្មើនឹង៩៥,៤៤% ភ្ញៀវអន្តរជាតិប្រមាណ៤,៨៧៨នាក់ ស្មើនឹង៤,៣៦%។ លោកបន្តថា ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះ ០៣ជើង មានភ្ញៀវសរុប ២៩១នាក់ជាភ្ញៀវអន្តរជាតិ ភាគច្រើនចិន។

លោក តាំង សុចិត្រ គ្រឹស្នា បានអោយដឹងទៀតថា ភ្ញៀវទេសចរកម្សាន្ដតាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៥២នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ២,៧១០នាក់ ស្មើនឹង៧២,២៣% ភ្ញៀវអន្តរជាតិប្រមាណនាក់ ១,០៤២ស្មើនឹង២៧,៧៧% ។ ភ្ញៀវកម្សាន្តតាមរណីយដ្ឋាននានាក្នុងខេត្តមានភ្ញៀវ សរុប២២,១៤៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ២១,០៧៣នាក់ ស្មើនឹង៩៥,១៥% ភ្ញៀវអន្តរជាតិ ១,០៧៣នាក់ ស្មើនឹង៤,៨៥% ។ចំណែកឯភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានាសរុប៨៨,៧១០នាក់ ក្នុងនោះ ភ្ញៀវជាតិ ៨៦,៩២៧នាក់ ស្មើនឹង៩៧,៩៩% ភ្ញៀអន្តរជាតិ ១,៧៨៣នាក់ ស្មើនឹង២,០១%
លោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីទេសចរណ៏ ខេត្តព្រះសីហនុបានអោយដឹងទៀតថា ការគ្រប់គ្រងនិងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ មុនពេលឈប់សម្រាកមន្ទីរបានសហការជាមួយរដ្ឋបាលខេត្តប្រជុំផ្សព្វផ្សាយវិធានការសុវត្ថិភាពទេសចរណ៍ទាំង៦ ការដាក់តំលៃជូនភ្ញៀវ ការពង្រឹងគុណភាពសេវាកម្មសណ្តាប់ធ្នាប់ បរិស្ថានអនាម័យដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានអ្នកចូលរួម៨២នាក់ អាជីវករ ៥៦ នាក់​ ។ លោក បន្តថា មន្ទីទេសចរណ៏បានចុះត្រួតពិនិត្យណែនាំនិងជំរុញឲ្យភ្ញៀវទេសចរក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្ម ទេសចរណ៍រួមទាំងភ្ញៀវនៅតាមឆ្នេរអោយចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ ដែលក្រសួងទេសចរណ៏បានដាក់ចុះក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានសហការជាមួយនគរបាលទេសចរណ៍និងនគរបាលជើងទឹកក្នុងការត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ និងពោងដល់ភ្ញៀវទៅកម្សាន្តនៅកោះនានា។

លោក តាំង សុចិត្រ គ្រឹស្នា បានអោយដឹងទៀតថា ស្ថានភាពទូទៅ ជាពិសេសបញ្ហាសន្តិសុខនិងសុវត្ថភាពភ្ញៀវមានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមាន ភាព សប្បាយរីករាយដោយសេវា ស្នាក់នៅ និងម្ហូបអាហារ មានតម្លៃសមរម្យមិនដំឡើងថ្លៃហួសហេតុ ពេក ,មានឆ្នេរសាធារណៈស្អាត ទូលាយអាចសំរាកកម្សាន្តព្រមទាំងមានបន្ទប់ទឹកសាធារណៈនៅតាមឆ្នេរនិងតំបន់កម្សាន្តមួយចំនួនដោយមិន មានការ បង់ថ្លៃសេវា, ដោយឡែកអាជីវកម្មជួលពោងតាមឆ្នេរមួយចំនួន ដំឡើងថ្លៃខ្ពស់ មន្ទីរទេសចរណ៍បានចុះធ្វើការណែនាំនិងបព្ឈប់ការធ្វើសេវាកម្ម។

ចំពោះបញ្ហាប្រឈមវិញ លោកប្រធានមន្ទីទេសចរណ៏ ខេត្តព្រះសីហនុ បានអះអាងថា ភ្ញៀវទេសចរភាគច្រើនមិនសូវ យកចិត្តទុកដាក់ប្រើប្រាស់ម៉ាស និង រក្សាគំលាតអោយបានត្រឹមត្រូវ។ អាជីវកម្មមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ដែលក្រសួង ទេសចរណ៍បានដាក់ចុះក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឯការចូលរួមទុកដាក់សំរាម​និងសំអាតបរិស្ថានអនាម័យនូវពុំទាន់បានល្អប្រសើរនៅឡើយ ៕