ខ្មែរប៉ុស្ដិ៍ Close

    សត្វមេអំបៅដ៏ស្អាតមួយប្រភេទ បង្ហាញខ្លួននៅរតនៈគីរី

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 2934
    សត្វមេអំបៅដ៏ស្អាតមួយប្រភេទ បង្ហាញខ្លួននៅរតនៈគីរីសត្វមេអំបៅដ៏ស្អាតមួយប្រភេទ បង្ហាញខ្លួននៅរតនៈគីរី

    សត្វមេអំបៅដ៏ស្រស់ស្អាតមួយប្រភេទត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តរតនៈគីរីបានអះអាងថា បានបង្ហាញវត្តមាននៅលំនៅដ្ឋានរបស់គាត់ ។ លោក មៀច មាន មន្រ្តីរាជការនិងជាប្រជាពលរដ្ឋមួយរូបនៅខេត្តរតនៈគីរីបានឲ្យដឹងថា មេអំបៅនេះត្រូវបានលោកប្រទះឃើញនៅគេហដ្ឋានរបស់លោក កាលពីថ្ងៃម្សិលមិញ ។លោកបានរៀបរាប់ថា សត្វមេអំបៅមួយប្រភេទនេះគឺហាក់បីដូចជាសត្វប្រចៀវ ហើយវា គឺជាមេអំបៅដែលមានទំហំធំ ។ លោកបានបញ្ជាក់ថា “មើលមួយភ្លែត ស្មានតែសត្វប្រចៀវ តែតាមឲ្យជាប់ទៅវាជាសត្វមេអំបៅ ធំនោះធំ” ។

    លោកបានបន្តថា នេះមិនមែនជាមេអំបៅប្លែកទីមួយដែលលោកបានប្រទះឃើញនោះទេ កាលពីប៉ុន្មានឆ្នាំមុន លោកក៏បានប្រទះឃើញមេអំបៅពូជផ្សេងហើយធំជាងនេះមួយក្បាលផ្សេងទៀតហោះមកទុំនៅគេដ្ឋានរបស់លោកផងដែរ ។

    អត្ថបទទាក់ទង