ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 66
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ១នាក់ថ្មីនោះ គឺជាបុរសជនជាតិអាមេរិក ដែលជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន បុរសរូបនេះត្រូវសម្រាកព្យាបាលនៅស្ថានទូតសហរដ្ឋអាមេរិក។

ចំណែកឯអ្នកជាសះស្បើយចំនួន ៣នាក់ថ្មីនេះរួមមាន៖

១) បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២) បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
៣) បុរសជនជាតិអាមេរិក ដែលជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៤១នាក់ ជាសះស្បើយសរុបចំនួន ២០០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤១នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៣៩នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង