ខ្មែរប៉ុស្ដិ៍ Close

កីឡាករអុកអន្តរជាតិវ័យក្មេងកម្ពុជាធ្វេីឲបរទេសភ្ញាក់ផ្អេីល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 83
កីឡាករអុកអន្តរជាតិវ័យក្មេងកម្ពុជាធ្វេីឲបរទេសភ្ញាក់ផ្អេីល កីឡាករអុកអន្តរជាតិវ័យក្មេងកម្ពុជាធ្វេីឲបរទេសភ្ញាក់ផ្អេីល

បន្ទាប់ពីបាត់មុខទៅមួយរយៈពេលនេះសហព័ន្ធអុកអន្តរជាតិកម្ពុជាបានធ្វេីឲមានការភ្ញាក់ផ្អេីលបន្ទាប់ពីលេចមុខកីឡាករវ័យក្មេងម្នាក់ក្នុងប៉ុន្មានរយៈចុងក្រោយនេះ។

កីឡាករវ័យក្មេង លី គីមឡុង បានធ្វេីឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈប្រវត្តិនៃការប្រកួតរបស់គេក្នុងវិស័យកីឡានេះ។ ប្អូន លី គីមឡុង ជាកីឡាករអុកអន្តរជាតិដំបូងគេបង្អស់ក្នុងកម្ពុជាដែលត្រូវបានអញ្ជេីញឲទៅប្រកួតនៅព្រិត្តិការណ៍អុកពិភពលោក World U18 Championship។ ប៉ុន្តែដោយសារផ្ទុះវិបត្តិជំងឺរាតត្បាត Covid-19 មក ២០២០ហាក់ដូចជាស្ងប់ស្ងាត់វិញសម្រាប់រូបគេ។ អ្វីដែលគួរឲស្ងប់ស្ងែងនោះគឺទោះបីជាត្រូវប្រកួតតាមអញឡាញក៏ដោយក៏គីមឡុងបានធ្វេីឲមានការភ្ញាក់ផ្អេីលបន្ទាប់ពីឈ្នះការប្រកួតជាប់ៗគ្នា ហេីយថែមទាំងត្រូវបានទូរទស្សន៍និងសារព័ត៌មានជាតិប្រទេសថៃចុះផ្សាយទៀតផង។ ទោះបីជាទេីបតែមានអាយុ១៧ឆ្នាំប៉ុន្តែសមត្ថភាពរបស់កីឡាករម្នាក់នេះគឺមិនធម្មតាឡេីយ ជាក់ស្តែងគេឃេីញកីឡាកររូបនេះបានយកឈ្នះmastersមកពីច្រេីនប្រទេសជារឿយៗនៅក្នុងការប្រកួតនានារបស់គេ។

ទោះបីជានៅក្មេងក៏កីឡាករម្នាក់នេះអាចឈរជេីងជាមួយនឹងកីឡាករចាស់ៗមានបទពិសោធន៍ច្រេីនវស្សារបស់បរទេសបានដែរ។ ដូចនេះកីឡាអុកអន្តរជាតិកម្ពុជានឹងមានសន្ទុះគាំទ្រកាន់តែខ្លាំងហេីយអាចនឹងប្រែក្លាយទៅជាកីឡាដ៏មានសក្តានុភាពមួយក្នុងពេលអនាគត៕

អត្ថបទទាក់ទង