ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 51
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

ខណៈពេលដែលករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ១៥ករណី នាព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងបំណងពញ្ញាក់អារម្មណ៍ពលរដ្ឋខ្មែរនៅទូទាំងប្រទេសកុំអោយភ្លេចខ្លួន បណ្ដោយអោយមានការឆ្លងជំងឺដ៏កាចសាហាវនេះអោយសោះ។

លោកនាយករដ្ឋមន្ត្រីបានបង្ហោះថា៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។

ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។

ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។

សូមជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទទាក់ទង