ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើបុណ្យទាន និងទៅលេងស្រុកកំណើតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1072
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើបុណ្យទាន និងទៅលេងស្រុកកំណើតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើបុណ្យទាន និងទៅលេងស្រុកកំណើតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មានកត្តាចំនួន៤ចំណុចដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងអាចធ្វើបុណ្យទាន និងទៅលេងស្រុកកំណើតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាទាំងបួនចំណុចនោះរួមមាន៖
    ទី១- កត្តាសុខសន្តិភាព៖ គ្រប់វត្តអារាម និងរមនីយដ្ឋានមានប្រជាពលរដ្ឋទៅយ៉ាងច្រើនកុះករដោយគ្មានការភិតភ័យដែលនេះជាតម្លៃពិតនៃសុខសន្តិភាព។ ដូចនេះយើងត្រូវនាំគ្នាថែរក្សាការពារសន្តិភាព បើយើងថែមិនបានទេ កុំនិយាយទៅដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍឱ្យសោះ។

    ទី២- កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជារូបវ័ន្ត៖ កាលពីមុនប្រជាពលរដ្ឋទៅលេងស្រុកកំណើតមានការលំបាកដោយសារពុំមានស្ពាន ពុំមានផ្លូវគ្រប់គ្រាន់ ត្រូវឆ្លងទូកដ ឆ្លងសាឡាង ពោលគឺមានការលំបាកច្រើនណាស់ក្នុងការធ្វើដំណើរបើប្រៀបធៀបនឹងបច្ចុប្បន្ននេះ។

    ទី៣- កត្តាប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរច្រើនជាងមុន៖ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរទាំងផ្ទាល់ខ្លួននិងឯកជន អ្នកនៅជិតអាចជិះម៉ូតូ អ្នកនៅឆ្ងាយអាចជិះរថយន្តក្រុង ឡានតាក់ស៊ី រថយន្តផ្ទាល់ខ្លួន ពោលគឺប្រជាជនមានមធ្យោបាយកាន់តែច្រើន ជាពិសេសគឺមានលុយទិញម៉ូតូទិញឡានផងដែរ។

    ទី៤- កត្តាប្រាក់ចំណូលកាន់តែខ្ពស់៖ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋមានប្រាក់ចំណូលកាតែខ្ពស់ឡើងៗ បើពុំមានទេនោះពួកគេក៏មិនអាចធ្វើដំណើរទៅណាបានដែរ។ រាជរដ្ឋាភិបាលកម្ពុជា ខិតខំបើកប្រាក់បៀវត្សពេញមួយខែ គួបផ្សំនឹងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ៥ម៉ឺនរៀលជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីទៅធ្វើបុណ្យធ្វើទាននៅស្រុកកំណើត កម្មករនិយោជិត កសិករ កម្មករក៏កាន់តែមានប្រាក់ចំណូលខ្ពស់ផងដែរ៕

    អត្ថបទទាក់ទង