ខ្មែរប៉ុស្ដិ៍ Close

    ប្រជាជនកម្ពុជាអរគុណចិនដែលបានជួយកម្ពុជាក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណាប្រភេទថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1974

    ឆ្លើយតបទៅនឹងការផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជានូវសម្ភារៈពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដល់ក្រសួងសុខាភិបាលកម្ពុជាពីសំណាក់មិត្តចិន គេឃើញប្រជាជនកម្ពុជាភាគច្រើនលើសលុបបានចូលទៅ Comment អរគុណនូវសណ្ដានចិត្តរបស់មិត្តចិនដែលជួយដល់កម្ពុជាក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណាប្រភេទថ្មីនេះ។

    មួយរយៈពេលចុងក្រោយនេះ គេឃើញមិត្តចិនបានជួយដល់កម្ពុជាជាបន្តបន្ទាប់រាប់ចាប់តាំងពីការដឹកជញ្ជូនវត្ថុធាតុដើមតាមនាវាដោយផ្ទាល់សម្រាប់បម្រើដល់រោងចក្រសហគ្រាស រហូតដល់ជំនួយជាសម្ភារៈពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលនឹងដឹកតាមយន្តហោះ ដែលនឹងមកដល់កម្ពុជានៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ៕

    អត្ថបទទាក់ទង