ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័ត​គម្រោងវិនិយោគ​ថ្មីៗចំនួន ៣ ដែលអាចបង្កើតការងារបានជាង ៦០០កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័ត​គម្រោងវិនិយោគ​ថ្មីៗចំនួន ៣ ដែលអាចបង្កើតការងារបានជាង ៦០០កន្លែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័ត​គម្រោងវិនិយោគ​ថ្មីៗចំនួន ៣ ដែលអាចបង្កើតការងារបានជាង ៦០០កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគចំនួនជាង ១៤លានដុល្លារអាមេរិក ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។

យោងតាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយពីគម្រោងវិនិយោគទាំងនោះមានដូចជា៖

១- ក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ជ្រលក់ពណ៌ ផលិតម៉ាស់ និងក្រដាស់ខាត់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។

៣- ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមគំនូរ ស៊ុមរូបថត និងថ្នាំព័ណគំនូរ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕

អត្ថបទទាក់ទង