ខ្មែរប៉ុស្ដិ៍ Close

CDC អនុម័តគម្រោងវិនិយោគពីរបន្ថែម ជាមួយនឹងទុនវិនិយោគ៧លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
CDC អនុម័តគម្រោងវិនិយោគពីរបន្ថែម ជាមួយនឹងទុនវិនិយោគ៧លានដុល្លារ CDC អនុម័តគម្រោងវិនិយោគពីរបន្ថែម ជាមួយនឹងទុនវិនិយោគ៧លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគឯកជនចំនួន២បន្ថែម ក្នុងទំហំទឹកប្រាក់ជាង៧លានដុល្លារ សហរដ្ឋអាមេរិក ជាមួយនឹងឱកាសការងារជាច្រើនកន្លែងផងដែរ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ ក្រុមហ៊ុនចំនួនពីរគឺ៖

  1. “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ វាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨ លានដុល្លារអាម៉េរិក និងបង្កើនការងារបាន ចំនួន១៧០នាក់
  2. “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងបង្កើនការងារបានចំនួន ២១០នាក់៕

អត្ថបទទាក់ទង