ពិធីដុតបំផ្លាញវត្តុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកាចំនួន ៥ ខេត្ត
ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ នៅកីឡាដ្ឋាន នៃខេត្តព្រះសីហនុ បានធ្វើពិធីដុតបំផ្លាញវត្តុតាងគ្រឿងញៀន តាមអំណាច សាលក្រម សាលដីកាចំនួន ៥ ខេត្ត ខេត្តព្រះសីហនុ កំពត តាកែវ កំពង់ស្ពឺ និងកោះកុង ក្រោមអធិតីភាព ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង យុទ្ធធម៌ មានការអញ្ជើញចូលរួមជាកិត្តិយស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ឯកឧត្តម ឡឹក វណ្ណៈ និង ឯកឧត្តម លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរូបទៀត ។
វត្ថុតាងគ្រឿងញៀនដុតបំផ្លាញចោលរួមមាន៖
- មេតំហ្វេតាមីន (ice) 4637,42g
- មេតំហ្វេតាមីន (wy) 2861,68g
- កញ្ឆាក្រៀម 110,67kg ៕
ប្រភព៖ cambodiapolice