ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ផ្តល់បឋកថាចែករំលែកនូវបទពិសោធន៍ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​នគរបាលជំនាន់ទី៧នៃរាជបណ្ឌិតសភានគរបាលកម្ពុជា​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 64
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ផ្តល់បឋកថាចែករំលែកនូវបទពិសោធន៍ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​នគរបាលជំនាន់ទី៧នៃរាជបណ្ឌិតសភានគរបាលកម្ពុជា​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ផ្តល់បឋកថាចែករំលែកនូវបទពិសោធន៍ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​នគរបាលជំនាន់ទី៧នៃរាជបណ្ឌិតសភានគរបាលកម្ពុជា​

កណ្តាល ថ្ងៃពុធ១១កើត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិសក័​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានផ្តល់​កិត្តិយស​ចូលជាវាគ្មិនផ្តល់បឋកថាចែករំលែកនូវបទពិសោធន៍ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​នគរបាលជំនាន់ទី៧នៃរាជបណ្ឌិតសភានគរបាលកម្ពុជា​ ដែលមានអ្នកចូលរួមចំនួន​ជាង១៣០នាក់​ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា​ ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានចែករំលែកនូវបទពិសោធន៍​ចំណេះដឹង​ បទពិសោធ​ន៍ការងារអនុវត្តន៍ជាក់ស្តែង​ និងយុទ្ធសាស្រ្តអប់រំ​ បង្ការ​ បង្រ្កាប​ និងដោះស្រាយបញ្ហាគ្រឿងញៀន​ ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​របស់រាជរដ្ឋាភិបាលដែលមានសម្តេចក្រឡាហោម​ ស​ ខេង​ ប្រធានដឹកនាំយុទ្ធនាការ​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ជាអនុប្រធានយុទ្ធនាការ​ ។ ​

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានថ្លែងបញ្ជាក់ផងដែរថា​ បញ្ហាគ្រឿងញៀនប្រៀបបាននឹងផ្លែសន្ទូចដែលកាលណាជាប់ហើយពិបាកស្តារឡើងវិញណាស់​ប៉ុន្តែយើងអាចបង្ការបាន​កុំឲ្យធ្លាក់ចូលទៅពាក់ព័ន្ធ​នឹងបញ្ហាគ្រឿងញៀនទាំងអស់នោះ​ ហើយអ្នកដែលមានវត្តមានទីនេះ​ គឺមិនមែនជាមុខសញ្ញាប្រើប្រាស់ជូញដូរគ្រឿងញៀនទេ​ តែអ្នកទាំងអស់គ្នាគឺជាជនបង្គោលជួយផ្សព្វផ្សាយបន្តទៅក្រុមគ្រួសារ​ មិត្តភក្តិ​ និងមនុស្សជាទីស្រលាញ់ឲ្យចាកឆ្ងាយ​ពីបញ្ហាគ្រឿងញៀន​ “ចូលរួមទាំងអស់គ្នា​ ដើម្បីឲ្យជិវិត​ និងសហគមន៍យើងគ្មានគ្រឿងញៀន​”​ ។