ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ស្នើដល់បងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនពីការចម្លងមេរោគកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ស្នើដល់បងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនពីការចម្លងមេរោគកូវីដ-១៩ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ស្នើដល់បងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនពីការចម្លងមេរោគកូវីដ-១៩

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងារពារជាតិ បានស្នើដល់បងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំង អស់បន្តការពារខ្លួនឱ្យបានល្អពីការចម្លងមេរោគកូវីដ-១៩ ដោយហេតុថា យើងនៅតែបន្តរកឃើញករណីចម្លងថ្មី បើទោះជា វាមានចំនួនតិចតួចក្តី។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានណែនាំផងដែរថា ត្រូវចៀសវាងការជួបជុំដែលមានមនុស្សច្រើនត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធាន ការនានា ដែលក្រសួងសុខាភិបាលបានណែនាំ៕

អត្ថបទទាក់ទង