ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជូនដំណឹងឲ្យកម្មករដែលទទួលបានការផ្ញើសារចូលទូរស័ព្ទ ទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ ផ្ទះហ្វេសប៊ុក 19
ក្រសួងការងារ ជូនដំណឹងឲ្យកម្មករដែលទទួលបានការផ្ញើសារចូលទូរស័ព្ទ ទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងការងារ ជូនដំណឹងឲ្យកម្មករដែលទទួលបានការផ្ញើសារចូលទូរស័ព្ទ ទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ន បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតចំនួន ៤៩៩៦០នាក់ នៃរោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឲ្យទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងការងារ បានអំពាវនាវឲ្យបងប្អូនកម្មករនៃរោងចក្រសហគ្រាសទាំង១៦៥ ទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល នៅតាមភ្នាក់ងារវីង (Wing) បន្ទាប់ពីទទួលបានសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖